ទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជា ប្រធានអាជ្ញាធរទន្លេសាប នាព្រឹកថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាប បានដឹកនាំមន្ត្រីជំនាញបច្ចេកទេសនៃអាជ្ញាធរទន្លេសាប ដោយមានការចូលរួមពីលោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម និងមន្ត្រីជំនាញបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម , អភិបាលរងស្រុកបរិបូណ៍ និងអភិបាលរងខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមកិច្ចប្រជុំពិនិត្យពិភាក្សាលើករណីស្នើសុំគោលការណ៍ស្តារប្រឡាយទឹក ស្ថិតនៅក្នុងភូមិសាស្ត្រឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕