ក្រោមការសម្របសម្រួលថ្នាក់ជាតិរបស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា នាថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០១៤ ឯកឧត្តម អ៊ឹង គឹមលាង អគ្គលេខាធិការរង អាជ្ញាធរទន្លេសាប ត្រូវបានអញ្ជើញទៅចូលរួមក្នុងពិធីប្រកាសចាប់ផ្តើមអនុវត្តគម្រោងឆ្លងដែនកម្ពុជា-វៀតណាម ស្តីពីការអនុវត្តន៍ការគ្រប់គ្រងគម្រោងធនធានទឹកចម្រុះក្នុងអនុតំបន់ដីសណ្តមេគង្គ និងសេសាន-ស្រែពក ស្ថិតក្រោមការរៀបចំរបស់ គណៈកម្មការទន្លេមេគង្គ ដែលបានប្រព្រឹត្តទៅនៅទីក្រុងហូរជីមិញ ប្រទេសវៀតណាម ។
នៅក្នុងពិធីនេះដែរ ក៏មានការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានជាតិទន្លេមេគង្គនៃប្រទេសទាំង ២ គឺកម្ពុជា និងវៀតណាម និងលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ដើម្បីអនុវត្តគម្រោង ។