កាលពីថ្ងៃទី ១១ ដល់ ១៣ ខែមេសា ឆ្នាំ ២០១៧ លោក វិន ប៊ុនពៅ អនុប្រធានក្តាប់រួមនាយកដ្ឋានធនធានធម្មជាតិ និងក្រុមការងារបច្ចេកទេសរបស់ការិយាល័យជីវចម្រុះបានទៅកាន់ភូមិសាស្ត្រ ខេត្តកំពង់ចាម ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង សម្រាប់ចុះសិក្សាស្រាវជ្រាវស្តីពី បម្រែបម្រួលលក្ខណៈជីវសាស្ត្រធនធានជលផល នៅតំបន់ទន្លេសាប-មេគង្គ និងតំបន់ពាក់ព័ន្ធខាងលើ មានចំនួន ៧ ទីតាំង ។ គោលបំណងនៃសិក្សាមានដូចខាងក្រោម៖
- បច្ចុប្បន្នភាពជីវសាស្ត្រត្រី និងផលចាប់នៅតាមតំបន់ខាងលើ
- រៀបចំចងក្រងសៀវភៅស្តីពីប្រភេទត្រីដែលធ្វើចរាចរនៅទន្លេមេគង្គ-ទន្លេសាប និង
- ថតរូប និងប្រមូលសំណាកដើម្បីពិនិត្យពីលក្ខណៈជីវសាស្ត្រត្រី ។