នាថ្ងៃទី ២៧ ដល់ ៣០ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តម ខូវ មាស អគ្គលេខាធិការេង អាជ្ញាធរទន្លេសាប បានដឹកនាំក្រុមការងារមន្ត្រីបច្ចេកទេសបន្តចុះសិក្សាស្រាវជ្រាវពីកាកសំណល់តាមតំបន់សំខាន់ៗជុំវិញបឹងទន្លេសាប ដោយជួបប្រជុំប្រឹក្សាយោបល់ជាមួយក្រុមប្រឹក្សាឃុំ ភូមិ តំណាងប្រជាជន សហគមន៍ និងនាយកតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាបនៃមន្ទីរបរិស្ថាន ដោយពិភាក្សាអំពីបញ្ហាប្រឈមនៃកាក សំណល់រឹងដែលបង្កើតឡើងដោយប្រជាជនរស់នៅលើភូមិបណ្តែតទឹកផាត់សណ្តាយ ក្នុងខេត្តកំពង់ធំ និងបង្ហាញអំពីផលប៉ះពាល់នៃកាកសំណល់ដែលជះឥទ្ធិពលដល់ជីវភាពនៃការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងជីវសាស្ត្រគ្រប់ប្រភេទ។