នាថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០១៧ មន្ត្រីជំនាញនាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍ស្តីពី បញ្ហាជលផល បម្រែបម្រួលអាកាសធាតុ និងការចូលរួមរបស់ស្ត្រីនៅក្នុងបរិបទសហគមន៍ ក្រោមគម្រោងកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងធនធានទឹកចម្រុះឆ្លងដែនរវាងបឹងទន្លេសាប (កម្ពុជា) និងអាងសុងក្លា (ថៃ) ដែលស្ថិតក្រោមការដឹកនាំសម្របសម្រួលដោយ លោក ស៊ិន វិសិទ្ធ ប្រធាននាយកដ្ឋាន នៅសណ្ឋាគារអង្គរប៉ារាឌី ខេត្តសៀមរាប ។ សិក្ខាកាមចូលរួមមកពី គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា អាជ្ញាធរទន្លេសាប រដ្ឋបាលជលផល រួមជាមួយមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្តសៀមរាប និងសហគមន៍នេសាទគំរូ ។
គោលបំណងសិក្ខាសាលារួមមាន ៖
- បង្ហាញសេចក្តីព្រាងរបាយការណ៍បឋម។
- ប្រមូលមតិយោបល់ បន្ថែមដើម្បីធ្វើឲ្យសេចក្តីព្រាងនេះកាន់ល្អ ។
- ចងក្រងរបាយករណ៍រួមរវាងភាគីកម្ពុជា (ទន្លេសាប) ជាមួយភាគីថៃ (អាងសុងក្លា) ។