នាថ្ងៃទី 11 ដល់ថ្ងៃទី 15 ខែកញ្ញា ឆ្នាំ2017 ក្រុមការងារមន្ត្រីបច្ចេកទេស នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប ដឹកនាំដោយ ឯកឧត្តម មាស អឿន ទីប្រឹក្សាអាជ្ញាធរទន្លេសាប ចុះសិក្សាស្រាវជ្រាវពីស្ថានភាពផលិតកម្មកសិកម្ម ការប្រើប្រាស់ជី ថ្នាំសម្លាប់សត្វល្អិត ក្នុងវិស័យកសិកម្មរបស់ប្រជាកសិករក្នុងតំបន់ជុំវិញបឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រស្រុកសន្ទុក ស្រុកកំពង់ស្វាយ និងស្រុកស្ទោង ខេត្តកំពង់ធំ ។ គោលបំណងក្នុងការសិក្សាស្រាវជ្រាវដែលមានដូចខាងក្រោម៖
- សិក្សាពីបរិមាណផ្ទៃដីបង្ករបង្កើនផល
- ប្រភេទពូជដំណាំកសិកម្ម
- វិធីសាស្ត្រ និងបច្ចេកទេសដាំដុះ
- ប្រភពទឹកស្រោចស្រព
- ប្រភេទជីកម្មសិកម្ម (ឈ្មោះជី, ប្រភពជី, រយៈពេលប្រើរប្រាស់, តំលៃ ។ល..។)
- ប្រភេទថ្នាំសំលាប់សត្វល្អិត (ឈ្មោះថ្នាំ, ប្រភេទថ្នាំ,សារធាតុសាកម្ម, រយៈពេលប្រើប្រាស់,តំលៃ។ ល..។)