នាថ្ងៃទី 29 ខែវិច្ឆិកា ឆ្នាំ2017 លោកសាស្ត្រាចារ្យ លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប និងជាប្រធានក្រុមការងារគម្រោងគ្រប់គ្រងធនធានទឹកចម្រុះអាងស្ទឹងសែន ដែលមានវត្តមាន ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ, លោក Christian Szacowny តំណាងរបស់ទីភ្នាក់ងារទឹកបារាំង Rhin-Meuse ព្រមទាំងក្រុមការងារគម្រោង បានរៀបចំពិធីសម្ពោធដាក់ឲ្យដំណើរការប្រើប្រាស់ជាផ្លូវការរបស់ស្ថានីយផលិតទឹកស្អាតឃុំងន ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សាងន ឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលជាជំនួយឥតសំណងរបស់ភ្នាក់ងារទឹកបារាំង Rhine-Meuse ។ ស្ថានីយផលិតទឹកស្អាតនេះ អាចផ្គត់ផ្គង់ទឹកស្អាតសម្រាប់បរិភោគប្រមាណ 50 ម៉ែត្រគូបក្នុងមួយថ្ងៃសម្រាប់ចែកចាយឲ្យប្រជាជនក្នុងភូមិចំនួន 13ភូមិ នៃឃុំងន ដែលមានគ្រួសារចំនួន 2272 គ្រួសារ ស្មើនឹង 1932 ខ្នងផ្ទះ ។