លោក ខ្វាន់ ភ​ត្ត្រា អនុប្រធាននាយកដ្ឋាន​ធនធានធម្មជាតិ និង​ជា​សមាសភាព​ក្រុមការងារ​ថ្នាក់ជាតិ អនុវត្ត​ផែនការ​សកម្មភាព​គ្រប់គ្រង​ភាពរាំងស្ងួត និង​អភិវឌ្ឍន៍​គ្រប់គ្រង​ធនធាន​ធាន​ទឹក​ចម្រុះ​បាន​បន្ត​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី ការវាយតម្លៃ​គ្រោះរាំងស្ង

​នា​ថ្ងៃ​អង្គារ ៩​រោច ខែ​មិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២៤ លោក ខ្វាន់ ភ​ត្ត្រា អនុប្រធាននាយកដ្ឋាន​ធនធានធម្មជាតិ និង​ជា​សមាសភាព​ក្រុមការងារ​ថ្នាក់ជាតិ​អនុវត្ត​ផែនការ​សកម្មភាព​គ្រប់គ្រង​ភាពរាំងស្ងួត និង​អភិវឌ្ឍន៍​គ្រប់គ្រង​ធនធាន​ធាន​ទឹក​ចម្រុះ បាន​បន្ត​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី ការវាយតម្លៃ​គ្រោះរាំងស្ងួត និង​ផែនការ​សកម្មភាព​ថ្នាក់ជាតិ​ស្តីពី​ការគ្រប់គ្រង និង​ការ​បន្សាំ​ទៅនឹង​គ្រោះរាំងស្ងួត​នៅ​កម្ពុជា សម្រាប់​ឆ្នាំ ២០២៥-២០៣០​។ សិក្ខាសាលា​ពិគ្រោះ​យោបល់​នេះ រៀបចំ​ដោយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រោម​អធិបតីភាព លោកជំទាវ សិទ្ធ វណ្ណា​រ៉េត ទីប្រឹក្សា​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​តំណាង​អចិន្ត្រៃយ៍ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​អង្គការ​ឧតុនិយម​ពិភពលោក ដែលមាន​សមាសភាព​ចូលរួម​ពី​តំណាង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​(WFP), តំណាង​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​(CMNC), តំណាង​អាជ្ញាធរ​ទន្លេសាប​(TSA), តំណាង​ក្រសួងបរិស្ថាន​(MOE), តំណាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​(MAFF), តំណាង​ក្រសួង​អភិវឌ្ឍន៍ជនបទ​(MRD), ក្រុមការងារ​ដៃគូ​ទឹក​សកល​កម្ពុជា​(GWP) និង​អ្នកជំនាញការ​ក្រុមប្រឹក្សា​គ្រោះរាំងស្ងួត​ថ្នាក់ជាតិ​។​

​សូម​ជម្រាបជូន​ថា សិក្ខាសាលា​ពិគ្រោះ​យោបល់​បញ្ចប់​នេះ​មាន​គោលបំណង​ចំនួន​ពីរ​៖
១. ដើម្បី​ពិនិត្យឡើងវិញ​ភាព​កាន់តែ​ប្រសើរឡើង​នូវ​សេចក្តី​ពង្រៀង​ផែនការ​សកម្មភាព ស្តីពី​ការគ្រប់គ្រង និង​ការ​បន្សាំ​ទៅនឹង​គ្រោះរាំងស្ងួត​នៅ​កម្ពុជា សម្រាប់​ឆ្នាំ​២០២៥-២០៣០ លើ​រចនាសម្ព័ន្ធ ឯកសារ​ទាំងមូល និង​ការប្រមូល​ធាតុ​ចូល​បន្ថែម លើ​គំនិត​យោបល់ និង​សំណូមពរ​។​
២. រៀបចំ​ផែនការ​សកម្មភាព សម្រាប់​ឆ្នាំ​២០២៥-២០៣០ បញ្ជូនទៅ​ថ្នាក់ដឹកនាំ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ពិនិត្យ និង​សុំ​គោលការណ៍​យល់ព្រម​(endorsement) 

​ជា​លទ្ធផល​នៃ​គោលបំណង​ទាំងពីរ បាន​ពិគ្រោះ​យោបល់​យ៉ាងសកម្ម​ទទួលបាន​ការ​បំពេញបន្ថែម​កែលម្អ និង​អនុសាសន៍​ដូចខាងក្រោម​៖ (១) បាន​បំពេញបន្ថែម​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ទឹក​ខ្នាតតូច និង​មធ្យម នៃ Output 4៖ ការឆ្លើយតប និង​សកម្មភាព​បន្សាំ​ភាពរាំងស្ងួត (២) ការកែលម្អ​យន្តការ​អនុវត្ត​អត្ថន័យ ពាក្យ តាម​បរិបទ​គ្រោះរាំងស្ងួត និង​ឯកសារយោង និង​បន្ថែម​នូវ​សកម្មភាព ជាមួយនឹង​លើក​ថវិកា​បន្ថែម​ចន្លោះ​ពី ៤ ទៅ ៦ លាន​ដុល្លារ (៣) អាជ្ញាធរ​ទន្លេសាប​នឹង​ដើរតួនាទី​ជា​សមាជិក​ចូលរួម​អនុវត្ត​ផែនការ​សកម្មភាព​នេះ​ផងដែរ​។​

​គួរបញ្ជាក់​ផងដែរ សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​ការវាយតម្លៃ​គ្រោះរាំងស្ងួត និង​ផែនការ​សកម្មភាព​ថ្នាក់ជាតិ​ស្តីពី ការគ្រប់គ្រង និង​ការ​បន្សាំ​ទៅនឹង​គ្រោះរាំងស្ងួត កម្ពុជា​បាន​ដើរ​មុនគេ នៃ​ប្រទេស​ជា​សមាជិក​អាង​ទន្លេមេគង្គ ដែល​រៀបចំ​ដោយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​៕