ក្រុមការងារ​មន្ត្រី​បច្ចេកទេស​នៃ​អាជ្ញាធរ​ទន្លេសាប ចូលរួម​កិច្ចប្រជុំ ដើម្បី​ពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើ​បច្ចុប្បន្នភាព និង​ចងក្រង​ទិន្នន័យ​ដីធ្លី នៅ​ភូមិសាស្ត្រ​ខេត្តសៀមរាប នៃ​តំបន់​បឹង​ទន្លេសាប​

​រាជធានី​ភ្នំពេញ​: ព្រឹក​ថ្ងៃ​អង្គារ ១១​កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០២៥ ក្រុមការងារ​មន្ត្រី​បច្ចេកទេស នៃ​អាជ្ញាធរ​ទន្លេសាប តំណាង ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប និង​ជា​ប្រធាន​ក្រុមការងារ​អាជ្ញាធរ​ទន្លេ​សាប​ប្រចាំ​មុខព្រួញ​ខេត្តសៀមរាប បាន​ចូលរួម​កិច្ចប្រជុំ​តាម​ប្រព័ន្ធ Zoom meeting ដើម្បី​ពិនិត្យមើល​វឌ្ឍនភាព​ការងារ​ចុះ​ពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើ​បច្ចុប្បន្នភាព និង​ចងក្រង​ទិន្នន័យ​ដីធ្លី នៅតាម​បណ្តា​ឃុំ ស្រុក​ពាក់ព័ន្ធ ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប នៃ​តំបន់​បឹង​ទន្លេសាប ជាមួយ​ក្រុមការងារ​ម​ន្ត្រី​បច្ចេកទេស​អន្តរក្រសួង​ស្ថាប័ន​ថ្នាក់ជាតិ ថ្នាក់​ខេត្ត និង​ថ្នាក់មូលដ្ឋាន ប្រចាំ​មុខព្រួញ​ខេត្តសៀមរាប ដែល​ដឹកនាំ​ដោយ ឯកឧត្តម លាង មុនី​រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​៕