កាលពីថ្ងៃទី ២២ ដល់ ថ្ងៃទី ២៤ ខែមីនា លោក ស៊ិន វិសិទ្ធ ប្រធាននាយកដ្ឋានត្រួតពិនិត្យការធ្វើអាជ៏វកម្ម និងអភិរក្ស និងក្រុមការងារ បានចុះអង្កេតការកែច្នៃផលិតផលជលផលនៅខេត្តសៀមរាប។ កាសិក្សានេះ ដើម្បី (១) ធ្វើបច្ចុប្បន្នភាព និងប្រភេទផលិតផលកែច្នៃ ,(2) ចងក្រង វិធីសាស្ត្រ កែច្នៃតាមប្រភេទនីមួយៗ (3) តម្រូវការផលិតផលកែច្នៃតាមរដូវកាលនិមួយៗ និងការនាំចេញផលិតផលកែច្នៃទៅបរទេស និង (4) បញ្ហាប្រឈមរបស់អ្នកកែច្នៃនៅ ពេលផលនេសាទពីធម្មជាតិកំពុងមានការថយចុះ។