នាថ្ងៃទី៥ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ការគ្រប់គ្រងបរិស្ថានបឹង (Lake Environmental Management) នៅប្រទេស ជប៉ុន រៀបចំឡើងដោយ JICA និងវិទ្យាស្ថានបច្ចេកវិទ្យាជប៉ុន Tokyo Institute of Technology ក្រោមគម្រោង Tonle Sap Water Environmental Platform ។ តាមរយ:ទស្សន:កិច្ចផ្លាស់ប្តូរបទពិសោធន៍នេះ ក្រុមការងារបានចុះកម្មសិក្សាពីគុណភាពទឹក ការត្រួតពិនិត្យជាតិពុល និងទស្សនកិច្ចនៅមន្ទីរពិសោធន៍ និងមជ្ឈមណ្ឌលស្រាវជ្រាវបឹង Kasumigaura នៅខេត្ត Ibaraki ។