ថ្ងៃទី 22-23វិច្ឆិកា ឆ្នាំ2017 អគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប មានរៀបចំវគ្គបណ្តុះបណ្តាលកសាងសមត្ថភាព និងពង្រឹងចំណេះដឹងដល់មន្ត្រីក្រោមឱវាទអាជ្ញាធរទន្លេសាប ក្រោមអធិបតី ឯកឧត្តម ហ៊ែល តូនី អគ្គលេខាធិការ អំពីការតាមដានត្រួតពិនិត្យ និងវាយតម្លៃក្នុងការអនុវត្តសកម្មភាព/គម្រោងកម្មវិធីសកម្មភាពប្រកបដោយប្រសិទ្ធភាព នៅអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប ។ គោលបំណងវគ្គបណ្តុះបណ្តាល ៖ (១). ចង់អោយមន្ត្រីយល់ដឹង អំពីឬសគុលនៃការរៀបចំនិងដំណើរការគម្រោង/កម្មវិធី/ផែនការ (២). យល់ដឹង អំពីមូលដ្ឋានគ្រឹះនៃការតាមដានត្រួតពិនិត្យ និងវាយតម្លៃលើគម្រោង/កម្មវិធី (៣). យល់ដឹង អំពីវិធីសាស្ត្រនិតិវិធីតាមដានត្រួតពិនិត្យ និងវាយតម្លៃ (៤). យល់ដឹង ពីការកំណត់សូចនាករ និងការរៀបចំប្រមូលព័ត៌មានទិន្នន័យ សម្រាប់អនុវត្តដំណើរការតាមដាមត្រួតពិនិត្យ និងវាយតម្លៃគម្រោង/កម្មវិធីឧ្យមានប្រសិទ្ធភាពតាមផែនការ ។