នៅរសៀលថ្ងៃអង្គារ ៩ កើត ខែបុស្ស ឆ្នាំរកា នព្ធស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២៦ ខែធ្នូ គ.ស ២០១៧ នៅអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប មានកិច្ចប្រជុំពិភាក្សាពិនិត្យលើពង្រាងតារាងម៉ាទ្រិចគម្រោងផែនការសកម្មភាពការងារលម្អិតឆ្នាំ២០១៨ ដែលបានលើកដោយថ្នាក់ដឹកនាំ និងមន្ត្រីនាយកដ្ឋានជំនាញ ដើម្បីត្រៀមរៀបចំផែនការសកម្មភាពការងារប្រចាំឆ្នាំ២០១៨ ។ កិច្ចប្រជុំពិភាក្សាមានការចូលរួមពីអគ្គលេខាធិការរង ទីប្រឹក្សា ថ្នាក់នាយកដ្ឋាន និងការិយាល័យផែនការ និងសហប្រតិបត្តិការ ហើយផែនការសកម្មភាពនេះនឹងដាក់ស្នើសុំការអនុម័តពីថ្នាក់ដឹកនាំអាជ្ញាធរទន្លេសាប សម្រាប់បន្តសកម្មភាពចុះ អនុវត្តនាឆ្នាំ ២០១៨ ក្នុងទិសដៅជម្រុញប្រសិទ្ធភាពដំណើរការអនុវត្តផែនការយុទ្ធសាស្ត្រ ៥ ឆ្នាំ (២០១៦-២០២០) របស់អាជ្ញាធរទន្លេសាប ប្រកបដោយភាពជោគជ័យតាមគោលដៅ និងទិសដៅបានកំណត់ រួមជាមួយការពង្រឹងស្មារតីអនុវត្តនូវតួនាទីភារកិច្ច និងការទទួលខុសត្រូវស្នូលរបស់អាជ្ញាធរទន្លេសាប ដែលបានកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា ។