ការចុះ​ពិនិត្យមើល​ស្ថានភាព​ជាក់ស្តែង និង​សិក្សា​អំពី​ចំណុច​ធំៗ​លើ​ដង​ស្ទឹងសែន​

កាលពីថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០១១ ក្រុមការងាររបស់អាជ្ញាធរទន្លេសាប ដោយមានកិច្ចសហប្រតិបត្តិការ ក្រោមការ ដឹកនាំរបស់ឯកឧត្តម សាស្ត្រាចារ្យ លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប អមដំណើរជាមួយដោយ ឯកឧត្តម មាស អឿន ទីប្រឹក្សាអាជ្ញាធរទន្លេសាប និង អ្នកជំនាញការបារាំង លោក Alain BERNARD ប្រធានផ្នែកគ្រប់គ្រងអាងទន្លេ

នៅ International Office for Water ប្រទេសបារាំង រួមជាមួយប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ធំ  មន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រះវិហារ បានចុះពិនិត្យមើលស្ថានភាពជាក់ស្តែង និងសិក្សាចំណុចធំៗលើដងស្ទឹងសែន។
គោលបំណងនៃការចុះសិក្សានេះគឺដើម្បីពិនិត្យមើលពីស្ថានភាពចំណុចធំៗតាមដងទន្លេស្ទឹងសែនចាប់ពីផ្នែកខាងលើដែលមានទីតាំងនៅក្នុងខេត្តព្រះវិហារ រហូតមកដល់ផ្នែកខាងក្រោមមុននឹងហូរចូលក្នុងបឹងទន្លេសាប នៅខេត្តកំពង់ធំ ដើម្បីរៀបចំផែនការលើការគ្រប់គ្រងអាងទន្លេស្ទឹងសែន នៅឆ្នាំ ២០១២ -២០១៣ ខាងមុខនេះ។