កិច្ចប្រជុំ​ប្រឹក្សា​យោបល់​ថ្នាក់​តំបន់ ស្តីអំពី​កម្មវិធី BRIDGE (Building River Dialogue and Governance)

​នា​ថ្ងៃ​ព្រហស្បតិ៍ ខែ​ពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​និង​ថ្ងៃទី ៣ ដល់ ៤  ខែឧសភា ឆ្នាំ ២០១៨  ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង ចូលរួម​កិច្ចប្រជុំ​ប្រឹក្សា​យោបល់​ថ្នាក់​តំបន់ ស្តីអំពី​កម្មវិធី BRIDGE (Building River Dialogue and Governance) ក្រោម​ការគាំទ្រ​អង្គការ IUCN ។ កិច្ចប្រជុំ​នេះ ប្រព្រឹត្តទៅ​នាទី​ក្រុង​បាងកក ប្រទេស​ថៃ ដែលមាន​សមាសភាព​អញ្ជើញ​ចូលរួម​មកពី​បណ្តា​ប្រទេស​អនុតំបន់​ទន្លេមេគង្គ រួមមាន ៖ កម្ពុជា វៀតណាម ឡាវ ថៃ និង​ប្រទេស​ភូមា ។ អង្គប្រជុំ បាន​ពិភាក្សា​អំពី SWOT Analysis និង​ការដកស្រង់​បទពិសោធន៍​នៃ​កម្មវិធី BRIDGE-3 ដែល​បាន​អនុវត្ត​នាពេល​កន្លងមក​នៅ​តំបន់ 3S (​សេកុង សេ​សាន ស្រែ​ពក​) ព្រមទាំង​បាន​លើក​គម្រោង​ផែនការ​សម្រាប់​អនុវត្ត​កម្មវិធី BRIDGE ជំ​ហ៊ាន 4 ជា​បន្តទៀត សម្រាប់​ឆ្នាំ​2019 ដល់ 2021 ។​