សកម្មភាព​ចូលរួម​កិច្ចប្រជុំ​យេនឌ័រ​ប្រចាំឆ្នាំ​២០១៩ លើក​ទី​៩

​ថ្ងៃ ពុធ ០៥ កើត ដល់ ថ្ងៃ ព្រហស្បតិ៍ ទី ០៦ កើត ខែ​ពិសាខ ត្រូវ​នឹង ថ្ងៃទី​០៨ ដល ០៩ ខែឧសភា ឆ្នាំ​២០១៩ លោកស្រី ទេស សុដាវី អនុប្រធាននាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ និង​ជា​តំណាង​យេនឌ័រ​នៃ​អគ្គលេខាធិការដ្ឋានអាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ និង​ទស្សនកិច្ច​សិក្សា​លើក​ទី​៩ សម្រាប់​ក្រុមការងារ​យេនឌ័រ ក្រោម​អធិបតីភាព​លោកជំទាវ សេង វណ្ណ​សាយ រដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុមការងារ​បច្ចេកទេស​យេនឌ័រ​ប្រចាំ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​៕​