សកម្មភាព​ចូលរួម​សិក្ខាសាលា​បណ្តុះបណ្តាល​ថ្នាក់​តំបន់ ស្តីពី​ការយក​សំណាក​ត្រី​ដោយ​ប្រើ​មង Multi-panel Mesh Size Gillnet

 

​នៅ​ថ្ងៃ​ព្រហស្បតិ៍ ១​កើត ដល់​ថ្ងៃ​សុក្រ ២​កើត ខែស្រាព​ណ៍ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១-២ ខែសីហា ឆ្នាំ​២០១៩ លោក ហេង សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស និង​មន្ត្រី​ប​ច្ចក​ទេស​បាន​ចូលរួម​សិក្ខាសាលា​បណ្តុះបណ្តាល​ថ្នាក់​តំបន់ ស្តីពី​ការយក​សំណាក​ត្រី​ដោយ​ប្រើ​មង Multi-panel Mesh Size Gillnet នៅ​ទីក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ ។ សិក្ខាសាលា​បណ្តុះបណ្តាល​នេះ មាន​គោលបំណង ស្វែងយល់​ពី​តម្រូវការ​សម្រាប់​តាមដាន​ផល​ចាប់​ដោយ​ប្រើ Multi-panel gillnet វិធីសាស្ត្រ​ផ្ទុក​ទិន្នន័យ វិភាគ​ទិន្នន័យ របៀប​បកស្រាយ​ទិន្នន័យ និង​របៀប​សរសេរ​រ​បាយ​ការណ៍ ។​