ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប ប្រើ​យន្តហោះ MOWRAM FLY ហោះ​តាម​ដង​ទន្លេបាសាក់​

​ថ្ងៃ​ពុធ ១៣​កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៩ ឯកឧត្តម​សាស្ត្រាចារ្យ​លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប និង​ជាទី​ប្រឹក្សា​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ដឹកនាំ​ក្រុមការងារ​យន្តហោះ​ប្រភេទ​តូច MOWRAM FLY បាន​មកដល់នឹង​ចុះ​សំចត​នៅលើ​ប្រឡាយ​លេខ​៧៨ ឃុំ​ត្រពាំងវែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ប្រកបដោយ​សុវត្ថិភាព ដើម្បី​ធ្វើការ​ផ្តិត​យក​រូបភាព តាម​ដង​ទន្លេបាសាក់ ភ្នំពេញ​-​ព្រំដែន​កម្ពុជា​-​វៀតណាម និង​ថ្ងៃស្អែក​ចាប់ផ្តើម​ហោះហើរ​តាម​ដង​ទន្លេមេគង្គ​ក្រោម រហូតដល់​ព្រំដែន​កម្ពុជា​-​វៀតណាម​។​