សកម្មភាព​ចូលរួម​កិច្ចប្រជុំ​ស្តីពី​ការគ្រប់គ្រង​គ្រោះទឹកជំនន់ និង​រាំងស្ងួត​ឆ្លងដែន​កម្ពុជា​-​ថៃ (9C+9T)

​នា​ថ្ងៃ​សុក្រ ២ រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០២០ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ចូលរួម​កិច្ចប្រជុំ​ក្រុមការងារ​ថ្នាក់ជាតិ​លើក​ទី​១ ស្តីពី​ការគ្រប់គ្រង​គ្រោះទឹកជំនន់ និង​រាំងស្ងួត​ឆ្លងដែន​កម្ពុជា​-​ថៃ (9C+9T) នៅ​សណ្ឋាគារ​....​រាជា​ធានី​ភ្នំពេញ ។
គោលបំណង​នៃ​កិច្ចប្រជុំ​រួមមាន​៖
(១)-​ពិភាក្សា​លើ​ប្រភព​សក្តានុពល​មូលនិធិ និង​សំណើសុំ​មូលនិធិ​សម្រាប់​អនុវត្ត​គម្រោង​
(២)-​ពិនិត្យ​លើ​ប្រធានបទ​សំខាន់ៗ​សម្រាប់​កម្មវិធី​កសាង​សមត្ថភាព​របស់​អ្នកពាក់ព័ន្ធ​គម្រោង
(៣)-​ពិភាក្សា​លើ​យន្តការ​អនុវត្ត​ជាក់ស្តែង ការ និង​ផែនការ​សម្រាប់​ការងារ​នៅ​ត្រីមាស​បន្តបន្ទាប់ ។​