កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​លើក​ទី​៣ ស្តីពី​ការធ្វើ​បច្ចុប្បន្នភាព​ផែនការ​ចង្អុល​ថ្នាក់ជាតិ​(NIP) ឆ្នាំ 2021-2025

​ថ្ងៃ​សុក្រ ១៣​រោច ខែ​ទុតិយាសាឍ ត្រូវ​នឹង​ថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២១ ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​លើក​ទី​៣ ស្តីពី​ការធ្វើ​បច្ចុប្បន្នភាព​ផែនការ​ចង្អុល​ថ្នាក់ជាតិ​(NIP) ឆ្នាំ 2021-2025 នៅ​សណ្ឋាគារ​ភ្នំ​ប្រុស ទី​រួម​ខេត្តកំពង់ចាម​។​
​កិច្ចប្រជុំ​រៀបចំ​ដោយ​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​ទន្លេមេគង្គ​កម្ពុ​ជាមាន​គោលបំណង​ប្រមូល​មតិយោបល់ និង​ធាតុ​ចូល ពី​បណ្តា​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​រៀបចំ​ឯកសារ (NIP) ប្រកបដោយ​សក្ដានុពល​សម្រាប់​ប្រទេស​កម្ពុជា​។​