​កិច្ចប្រជុំពិភាក្សា​ជាមួយ​ក្រុមការងារ​សិក្សា​ស្រាវជ្រាវ WEPA (Water Environment Partnership in Asia)

រាជធានី​ភ្នំពេញ​៖ នា​រសៀល​ថ្ងៃ​ចន្ទ ទី ២២ ខែសីហា ឆ្នាំ ២០២២  លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ និង​មន្ត្រី​បច្ចេកទេស នៃ​អាជ្ញាធរ​ទន្លេសាប  បាន​ចូលរួម​ប្រជុំពិភាក្សា ដែល​ប​ដឹកនាំ​សម្របសម្រួល​ដោយ​ឯកឧត្តម ឈា ប៊ុន​រិ​ទ្ធ អគ្គនាយក​កិច្ចការ​បច្ចេកទេស និង​ក្រុមការងារ​មន្ត្រី​បច្ចេកទេស នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ជួបពិភាក្សា​ជាមួយ​ក្រុមការងារ​សិក្សា​ស្រាវជ្រាវ WEPA (Water Environment Partnership in Asia) ដែល​បាន​សហការ​ជាមួយ​ក្រសួងបរិស្ថាន ក្នុងការ​អនុវត្ត​កម្មវិធី “​ការកសាង​សមត្ថភាព​មន្ត្រី​ថ្នាក់ក្រោម​ជាតិ លើ​ការកំណត់​អត្តសញ្ញាណ​ប្រភព​បំពុល​ទឹក និង​បរិមាណ​បន្សុទ្ធ​សារធាតុបំពុល​ចូលក្នុង​បឹង​ទន្លេសាប​” នៅ​តំបន់​ទន្លេសាប ។​

​កិច្ចពិភាក្សា​ខាងលើ​មាន​គោលបំណង ៖ 
១- បង្ហាញ​សង្ខេប​ពី​សកម្មភាព​ការងារ​រួម​របស់​គម្រោង WEPA នៅ​កម្ពុជា 
២- ប្រមូល​ព័ត៌មាន និង​ទិន្នន័យ​ពាក់ព័ន្ធ គុណភាព​ទឹក​ក្នុង​តំបន់​ទន្លេសាប​
៣- ពិភាក្សា​ស្វែងយល់​ពី​គោលនយោបាយ រួម​នៃ​បរិស្ថាន​ទឹក​បឹង​ទន្លេសាប​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម  និង​អាជ្ញាធរ​ទន្លេសាប ។​
៤- សិក្សា​ផលប៉ះពាល់​គុណភាព​ទឹក​បឹង​ពី​រោងចក្រ​ឧស្សាហកម្ម​, ជី​-​ថ្នាំ​កសិកម្ម​, វារីវប្បកម្ម និង​ការបញ្ចេញចោល​កាកសំណល់​នៃ​ទីប្រជុំ​-​ភូមិ​បណ្តែត​ទឹក ។​ល​។