នាព្រឹកថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការ អាជ្ញាធរទន្លេសាប បានដឹកនាំមន្ត្រីបច្ចេកទេសអាជ្ញាធរទន្លេសាប ជួបប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសរបស់វិទ្យាស្ថានស្រាវជ្រាវទឹក (NHRI) របស់ក្រសួងធនធានទឹក នៃសាធារណៈរដ្ឋប្រជាមានិតចិន លើកិច្ចសហប្រតិបត្តិការ។
សូមជម្រាបជូនថា កិច្ចប្រជុំនេះ បានពិនិត្យពិភាក្សាលើ៖
- កម្មវិធីចុះពិនិត្យស្ថានីយត្រួតពិនិត្យជលសាស្ត្រ ដែលបានដំឡើងតាមរយៈគម្រោងកិច្ចសហប្រតិបត្តិការ NIHWA
- ពិនិត្យសេចក្ដីព្រាងអនុស្សារណ:នៃការយោគយល់គ្នា រវាងអាជ្ញាធរទន្លេសាប និងវិទ្យាស្ថានស្រាវជ្រាវទឹក នៃក្រសួងធនធានទឹកចិន ពីកិច្ចសហការសិក្សាស្រាវជ្រាវរួមគ្នាលើការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានទឹកប្រកបដោយចីរភាព។
សូមបញ្ជាក់ថា ដំណើរបេសកកម្មរបស់ប្រតិភូរដ្ឋមន្ត្រីក្រសួងធនធានទឹក និងមន្ត្រីបច្ចេកទេសវិទ្យាស្ថានស្រាវជ្រាវទឹក (NHRI) របស់ក្រសួងធនធានទឹក នៃសាធារណៈរដ្ឋប្រជាមានិតចិន នឹងប្រព្រឹត្តទៅនាខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ៕