រសៀលថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួម អាជ្ញាធរទន្លេសាប ដឹកនាំក្រុមការងារមន្ត្រីបច្ចេកទេស អគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប ចុះពិនិត្យ ជួបសំណេះសំណាល និងសិក្សាស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបាននឹងកំពុងទទួលសិទ្ធិអាស្រ័យផលក្នុងតំបន់២ ដែលប្រកបមុខរបបធ្វើស្រែ និងកសិដ្ឋានចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាព ស្ថិតនៅក្នុងភូមិសាស្ត្រឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។ ក្នុងគោលបំណងជំរុញការលើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងម្ចាស់កសិដ្ឋាន ចូលរួមការពារថែរក្សា គ្រប់គ្រង និងអភិរក្សធនធានធម្មជាតិតំបន់បឹងទន្លេសាប និងផ្តល់ការគាំទ្រលើការបង្កើតមុខរបរបន្ថែម ដោយមិនបង្កផលប៉ះពាល់ជាអវិជ្ជមានមកលើធនធានបឹងទន្លេសាប ដើម្បីបង្កើនប្រាក់ចំណូលដល់គ្រួសារ និងសហគមន៍៕