ឯកឧត្តម ជា សុខ​នី បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស ចុះ​ធ្វើ​ការរុះរើ​ស្ថានីយ​ជលសា​ស្ត្រ និង​ឧតុនិយម​បាក់​ត្រកួន​

​ដោយមាន​ការអនុញ្ញាត​ពី​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ទន្លេសាប នា​ព្រឹក​ថ្ងៃ​សុក្រ ៦​កើត ខែ​ពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០២៥ ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប និង​ជា​ប្រធាន​ក្រុមការងារ​ទទួលបន្ទុក​អនុវត្តន៍​គម្រោង​ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស ចុះ​ធ្វើ​ការរុះរើ​ស្ថានីយ​ជលសា​ស្ត្រ និង​ឧតុនិយម​បាក់​ត្រកួន​ចេញ ដែលមាន​ទីតាំង​ស្ថិតនៅ​ចំណុច​ក្បាលស្ពាន​ខាងកើត ក្នុងភូមិ​បោះពួយ ឃុំ​លាច ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្តពោធិ៍សាត់​។ សូម​ជម្រាបជូន​ថា ទីតាំង​ស្ថានីយ​ជលសា​ស្ត្រ និង​ឧតុនិយម​បាក់​ត្រកួន ដែល​ត្រូវ​រុះរើ​នេះ​ជាទី​តាំង​ត្រូវ​សាងសង់​ស្ពានបេតុង​ថ្មី ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​បំផុត​របស់​សម្ដេច​មហា​ប​វរ​ធិបតី​នាយករដ្ឋមន្ត្រី ជំនួស​ស្ពាន​ចាស់​ដែលមាន​សភាព​ទ្រុឌទ្រោម​។ ក្រុមការងារ​បាន​បន្ត​ចុះ​ធ្វើការ​សិក្សា ដើម្បី​ដំឡើង​ស្ថានីយ​នេះ​នៅលើ​ទីតាំង​ផ្សេង​៕