លោក ណៅ ណា​តា អនុប្រធាននាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ដឹកនាំ​ក្រុមការងារ ចុះ​សិក្សា​ស្រាវជ្រាវ តាមដាន វាយតម្លៃ​ពី​ការកែច្នៃ​ត្រី ស្ថិតនៅ​ភូមិសាស្ត្រ​ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​

​នា​ថ្ងៃ​សុក្រ ១៣​កើត ខែ​ពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០២៥ លោក ណៅ ណា​តា អនុប្រធាននាយកដ្ឋាន​ត្រួតពិនិត្យ​ការ​ធ្វេ​ី​អាជីវកម្ម និង​អភិរក្ស បាន​ដឹកនាំ​ក្រុមការងារ​ចុះ​សិក្សា​ស្រាវជ្រាវ តាមដាន​និង​វាយតម្លៃ​ពី​ការកែច្នៃ​ត្រី ស្ថិតនៅ​ភូមិ​ព្រែក​ទាល់ ភូមិ​អន្លង់​តា​អួរ ភូមិ​ក្បាល​តោ​ល ភូមិ​កំពង់​ប្រហុក និង​ភូមិ​ថ្វាង ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។​

​ការចុះ​សិក្សា​នេះ ក្រុមការងារ​បាន​ចុះ​ជួប​ជាមួយ ៖ 
១. អាជ្ញាធរ​ដែនដី និង​ស្ថាប័ន​ពាក់ព័ន្ធ​
២. សម្ភាសន៍​ជាមួយ​ប្រជាជន​កែច្នៃ​ត្រី​
៣. សម្ភាសន៍​ជាមួយ​អាជីវក​រទិញ​-​លក់​ត្រី​កែច្នៃ​។​

​សូម​ជម្រាបជូន​ថា​៖ សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ តាមដាន វាយតម្លៃ​ពី​ការកែច្នៃ​ត្រី គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ដាក់ឱ្យអនុវត្ត​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២៥ របស់​អាជ្ញាធរ​ទន្លេសាប​។ សកម្មភាព​ខាងលើនេះ មាន​គោលបំណង​៖ 
- តាមដាន​បរិមាណ​ត្រី​ស្រស់ និង​ប្រភេទ​ត្រី​នៃ​ការកែច្នៃ​
- បច្ចេកទេស​នៃ​ការកែច្នៃ​តាម​ប្រភេទ​នីមួយៗ​
- សិក្សា​ពី​ចរន្ត​ទីផ្សារ​
- សិក្សា​ពី​ផលប៉ះពាល់ បញ្ហា​ប្រឈម និង​ស្វែងរក​ដំណោះស្រាយ​៕