សកម្ម​ភាពចុះ​ពិនិត្យ​ការអនុវត្ត​ការងារ​កាយ​ទំនប់​យក​ដី​ចេញ​ច្រាំង​ទន្លេសាប របស់​ក្រុមហ៊ុន ANCO

​នា​ថ្ងៃ​អង្គារ ២​រោច ខែ​ពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២៥ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ រួមជាមួយ​មន្ត្រី​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​ចួ​ល​រួមជាមួយ​ឯកឧត្តម យិន ងួ​ង​កូ​លេនីន អនុរដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម អមដោយ​លោក អឿ សារឿន អនុប្រធាន​ក្តាប់​រួម មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ឆ្នាំង បាន​ចុះ​ពិនិត្យ​ការអនុវត្ត​ការងារ​កាយ​ទំនប់​យក​ដី​ចេញ​ច្រាំង​ទន្លេសាប របស់​ក្រុមហ៊ុន ANCO ស្ថិតក្នុង​ភូមិ​ទី​១ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​៕