ការចុះ​សិក្សា​ស្រាវជ្រាវ​វាយតម្លៃ​ការធ្វើ​ដំណាំ​ស្រូវប្រដេញទឹក​(​ស្រូវប្រាំង​) ក្នុង​តំបន់ 1 និង​តំបន់ 2 ក្នុង​ខេត្តកំពង់ធំ​

ឯកឧត្តម មាស អឿន  ទីប្រឹក្សា អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស ចុះ​ធ្វើការ​សិក្សា​ស្រាវជ្រាវ វាយតម្លៃ​ស្រូវប្រាំង សម្រាប់​ចងក្រង​ជា​ព័ត៌មាន​ផ្នែក​ដំណាំ​កសិកម្ម តំបន់​ជុំវិញ​បឹង​ទន្លេសាប នៅក្នុង​តំបន់ 1 និង​តំបន់ 2 នៃ​ខេត្តកំពង់ធំ ចាប់ពី​ថ្ងៃទី 24 ដល់​ថ្ងៃទី 28 ខែ វិច្ឆិកា ឆ្នាំ 2014 ។ ការចុះ​សិក្សា​ស្រាវជ្រាវ​នេះ មាន​គោលបំណង​ដើម្បី​ឲ្យ​ដឹង​ពី​ប្រភេទ​ពូជ​ដំណាំ​ស្រូវ វិធីសាស្ត្រ​ដាំ​ដុះ សត្វល្អិត ជំងឺ​បំផ្លាញ ទីផ្សារ​ផលិតផល ការដឹកជញ្ជូន ការប្រើប្រាស់​ជី ថ្នាំពុល បញ្ហា​ប្រឈម​ក្នុង​ដំណើរ​ការដាំដុះ ដំណោះស្រាយ ប្រភពទឹក​ស្រោចស្រព និង​ប្រភេទ​ដី និង សេដ្ច​កិច្ច​សង្គម​។ ដំណើរ​ការសិក្សា​ស្រាវជ្រាវ​នេះ ក្រុមការងារ​បាន​ជួបប្រជុំ​ជាមួយ​អាជ្ញាធរ​ភូមិ​-​ឃុំ​/​ស្រុក និង​ធ្វើ​សម្ភាសន៍​ជាមួយ​ប្រជាកសិករ​ធ្វើ​ស្រូវប្រដេញទឹក (​ស្រូវប្រាំង​) ព្រមទាំង​ជីកដី​ដើម្បី​ពិនិត្យមើល​ប្រភេទ​ដី (Soil Texture) ការ​ពិពណ៌នា​អំពី ប្រូ​ហ្វីល​ដី និង​ការយក​សំណាក​ដី​ធ្វើ​ពិសោធន៍ ។​