សកម្មភាព​ចូលរួម​សិក្ខាសាលា​ស្តីពី ថវិកា​កម្មវិធី (PB) និង​អង្គភាព​ថវិកា (BE)

​រយៈពេល ៣ ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី ១៨ ដល់​ថ្ងៃទី ២០ ខែមីនា ឆ្នាំ​២០១៥​នេះ លោក សរ គឹម​សាន្ត ប្រធាន​នាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ នៃ​អាជ្ញាធរ​ទន្លេសាប និង​មន្ត្រី​ជំនាញ បាន​អញ្ជើញ​ចូលរួម​ក្នុង​សិក្ខាសាលា ស្តីពី ថវិកា​កម្មវិធី (PB) និង​អង្គភាព​ថវិកា (BE) ដែល​រៀបចំ​ដោយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម សហការ​ជាមួយ​ជំនាញការ ADB TA 0222-CAM ក្រោម​អធិបតីភាព ឯកឧត្តម ចាន់ យុ​ត្ថា អគ្គាធិការ និង​ជា​ប្រធាន​ក្រុមការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ប្រចាំ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ភោជនីយដ្ឋាន ទន្លេបាសាក់ II រាជធានី​ភ្នំពេញ​។ សិក្ខាសាលា​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​ទទួលយក​ចំណេះដឹង និង​បទពិសោធន៍ ដើម្បី​អនុវត្ត​ថវិកា​កម្មវិធី​ដែល​នឹងដាក់​ឲ្យ​ដំណើរការ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុង​ឆ្នាំ ២០១៦ ខាងមុខ​។