ឯកឧត្តមរដ្ឋមន្រ្តី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប អមដំណើរឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចុះពិនិត្យស្ថានភាពទូទៅជុំវិញបឹងទន្លេសាប តាមឧទ្ធម្ភាគចក្រ
ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប​អញ្ជើញ​ចុះ​ពិនិត្យ និង​ស្វែងយល់​ពី​ស្ថានភាព​បឹង​ទន្លេសាប​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ធំ​
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​សមាសភាព​សមាជិក​អាជ្ញាធរ​ទន្លេសាប
ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងប្រជុំត្រួតពិនិត្យការចុះបញ្ជីដីធ្លីនៅតំបន់ទន្លេសាប
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បើក​កិច្ចប្រជុំ​វាយតម្លៃ​ការអនុវត្ត​ផែនការ​សកម្មភាព​ការងារ​ប្រចាំឆ្នាំ ២០២៣ ពិនិត្យ​វឌ្ឍនភាព​ការងារ​អាជ្ញាធរ​ទន្លេសាប​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​បន្ត​អនុវត្តន៍​សម្រាប់​ឆ្នាំ​២០២៤
ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប និង​ឯកឧត្តម នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្ត​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ក្នុង​ខេត្តសៀមរាប
ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប និង​ឯកឧត្តម លី សុវណ្ណារិទ្ធ អភិបាល​ស្តីទី បាន​អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ក្នុង​ខេត្តបន្ទាយមានជ័យ​
ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប និង​ឯកឧត្តម សឿ​ម ប៊ុន​រិ​ទ្ធ អភិបាល​ស្តីទី នៃ​គណៈ​អភិបាល ខេត្តបាត់ដំបង បាន​អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ក្នុង​ខេត្តបាត់ដំបង
ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប និង​ឯកឧត្តម ឡាយ វិសិដ្ឋ អភិបាលរង នៃ​គណៈ​អភិបាល ខេត្តពោធិ៍សាត់ បាន​អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ក្នុង​ខេត្តពោធិ៍សាត់
ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប និង​ឯកឧត្តម ទូច សុខា អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ក្នុង​ខេត្តកំពង់ធំ

ស្វែងរក

បោះពុម្ភផ្សាយ

ផែនការយុទ្ធសាស្រ្ត អាជ្ញាធរទន្លេសា ២០២១-២០២៥

ផែន​ការសកម្មភាព ការងារ ប្រចំាឆ្នាំ ២០២២ អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប

កម្រងឯកសារគតិយុត្ត ការបង្កើត ការរៀបចំ និងការប្រព្រឹត្តទៅរបស់អាជ្ញាធរទន្លេសាប

ប្រតិទិន

April 2024
S M T W T F S
1 2 3 4 5 6
7 8 9 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30

លិខិតជូនពរ

បេសកកម្ម តួនាទី និងភារៈកិច្ច

តួនាទី និងភារកិច្ចអគ្គលេខាធិការដ្ឋាន អ.ទ.ស

មាត្រា ២ នៃអនុក្រឹត្យលេខៈ ១១៦ អនក្រ.បក ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០០៩  អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប (អ.ទ.ស) មានតួនាទី និងភារកិច្ច ដូចតទៅៈ
- ទទួលបន្ទុកដឹកនាំ ចាត់ចែង និងសម្របសម្រួល រាល់សកម្មភាពការងារ ប្រចាំថ្ងៃរបស់ អ.ទ.ស     
- សិក្សាស្រាវជ្រាវ អំពីសក្តានុពលធនធានធម្មជាតិ ដែលមានក្នុងតំបន់ទន្លេសាប និងតំបន់ពាក់ព័ន្ធ
- សិក្សាស្រាវជ្រាវ ត្រួតពិនិត្យ វាយតម្លៃ និងតាមដាន លើការធ្វើអាជីវកម្ម និងការប្រើប្រាស់ ធនធានធម្មជាតិ ដែលមាននៅក្នុងតំបន់ទន្លេសាប និងតំបន់ពាក់ព័ន្ធ
- ប្រមូលទិន្នន័យ និងធ្វើវិភាគនូវរាល់ព័ត៌មាន និងសកម្មភាពជាក់ស្តែង ដើម្បីរៀបចំផែនការ យុទ្ធសាស្រ្ត ចំពោះមុខនិងយូរអង្វែង ជូនរដ្ឋាភិបាល ក្នុងការកំណត់ទីតាំងគោលដៅបម្រើដល់កិច្ចអភិវឌ្ឍន៍ និងអភិរក្ស
- រៀបចំគោលនយោបាយ ទស្សនវិស័យ បេសកកម្មរបស់អាជ្ញាធរទន្លេសាប
- សម្របសម្រួល និងសហការ ជាមួយបណ្តាលក្រសួង ស្ថាប័ន អាជ្ញាធរដែនដីពាក់ព័ន្ធអង្គភាពជាតិ-អន្តរជាតិ អង្គការមិនមែនរាជរដ្ឋាភិបាល និងសង្គមស៊ីវិលនានា លើរាល់សកម្មភាព ទាក់ទង និងការ គ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ ក្នុងតំបន់ទន្លេសាបប្រកបដោយនិរន្តរភាព
- សហការ ជាមួយបណ្តាក្រសួង ស្ថាប័ន អាជ្ញាធរដែនដីពាក់ព័ន្ធ  និងដៃគូអភិវឌ្ឍន៍នានា ដើម្បីរៀបចំ គោលនយោបាយ ផែនការយុទ្ធសាស្រ្ត កម្មវិធីគម្រោងអភិរក្ស អភិវឌ្ឍន៍ផ្សេងៗ ដែលមាននៅក្នុង តំបន់ទន្លេសាប
- រៀបចំចងក្រងឯកសារទិន្នន័យ ព័ត៌មាន ដើម្បីអប់រំផ្សព្ចផ្សាយ
- ធ្វើរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ ជូនប្រធាន អ.ទ.ស
- អនុវត្តភារកិច្ចផ្សេងៗទៀត ដែលប្រធាន អ.ទ.ស ប្រគល់ជូន ។

ការរៀបចំ និងការប្រព្រឹត្តទៅ របស់បណ្តានាយកដ្ឋានចំណុះអគ្គលេខាធិការដ្ឋាន នៃ អ.ទ.ស ៖


តួនាទី និងភារៈកិច្ចអគ្គលេខាធិការដ្ឋាន អទស

​មាត្រា ១ ជំពូក​ទី​១ នៃ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៦០៩/៧០៥ ចុះ​ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ​២០០៩ ស្តីពី​ការបង្កើត​អាជ្ញាធរ​ទន្លេសាប បាន​ចែងថា​៖ ត្រូវបាន​បង្កើត​អាជ្ញាធរ​មួយ សម្រាប់​សម្របសម្រួល ក្នុងការ​គ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍ​តំបន់​ទន្លេសាប ឲ្យ​ឈ្មោះថា​”​អាជ្ញាធរ​ទន្លេសាប​” ដែលមាន​អក្ស​កាត់​ថា អ​.​ទ​.​ស ស្ថិតក្រោម​ការគ្រប់គ្រង​ផ្ទាល់​របស់​រាជរដ្ឋាភិបាល ។​
    ដោយ​ទ្បែ​ក មាត្រា ៤ ជំពូក​ទី​៣ នៃ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៦០៩/៧០៥ ចុះ​ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ​២០០៩ ស្តីពី​ការបង្កើត​អាជ្ញាធរ​ទន្លេសាប ក៍បាន​ចែងថា​៖ អាជ្ញាធរ​ទន្លេសាប មាន​តួនាទី ភារកិច្ច សម្រាប់​សម្របសម្រួល​ក្នុងការ​គ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍ​តំបន់​ទន្លេសាប ដូចតទៅ​៖
-ជា​សេនាធិការ​ផ្ទាល់​ឲ្យ​រាជរដ្ឋាភិបាល​លើ​រាល់​គម្រោង ដោយ​ធ្វើការ​សិក្សា​ស្រាវជ្រាវ ត្រួតពិនិត្យ និង​ផ្តល់​អនុ​សាស​ន៏​ជូន​រាជរដ្ឋាភិបាល​
-សហការ​ជាមួយ​ក្រសួង ស្ថាប័ន អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ និង​ដៃគូ​អភិវឌ្ឍ​នា​នា​ ដើម្បីរៀបចំ​គោលនយោ បាយ ផែនការ​យុទ្ធសាស្ត្រ កម្មវិធី និង​គម្រោង​ផ្សេងៗ​
-សម្របសម្រួល​រាល់​សកម្មភាព ដែល​កំពុង​អនុវត្ត គ្រោង​នឹង​អនុវត្ត របស់​ក្រសួង ស្ថាប័ន អាជ្ញាធរ​ដែនដី អង្គការ​ជាតិ អង្គការ​អន្តរជាតិ អង្គការ​មិនមែន​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល​នានា ដែលមាន​នៅក្នុង​តំបន់​ទន្លេសាប ដើម្បី​ឲ្យ​ការងារ​មាន​ភាព រលូន​ជាមួយគ្នា​ប្រកបដោយ​ប្រសិទ្ធភាព​
- តាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ​លើ​ការអនុវត្ត​គម្រោង​នានា ដើម្បី​ជំរុញ​ឲ្យ ប្រតិបត្តិ​ករ​ពាក់ព័ន្ធ​អនុវត្ត ស្របតាម​យុទ្ធសាស្ត្រ និង​ផែនការ​របស់​រាជរដ្ឋាភិបាល​
-ធ្វើជា​តំណាង​រាជរដ្ឋាភិបាល​ក្នុង​សកម្មភាព​ការងារ​រួមមាន កិច្ចប្រជុំ ការចរចា និង​ការដោះស្រាយ​រាល់​បញ្ហា​ដែល​អាច​កើតមាន​ជាយថាហេតុ​
-ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ពិធីសារ កិច្ចសន្យា​ទាំងឡាយ ក្រោយពី​មានការ ឯកភាព​ពី​រាជរដ្ឋា ភិបាល​
-ជា​សម​ភាគី​ជាមួយ​គ្រប់​ដៃគូ​អភិវឌ្ឍ​ទាំងអស់​ក្នុងការ​រួមគ្នា​ពិចារណា ដើម្បី​កំណត់ សកម្មភាព​ដែល​ត្រូវអនុវត្ត​
-ប្រមូលវិភាគ និង​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន ទិន្នន័យ ដើម្បី​ផ្សព្វផ្សាយ និង​ចែករំលែក ដល់​អ្នកពាក់ព័ន្ធ​
-អប់រំ បណ្តុះបណ្តាល និង​លើ​កម្ពស់​ការយល់ដឹង​ដល់​អ្នកពាក់ព័ន្ធ​
-រាយ​ការ​ណ៏​ជូន​រាជរដ្ឋាភិបាល​អំពី​សកម្មភាព​ការងារ​សំខានៗ​
-អនុវត្ត​ភារកិច្ច​ផ្សេងៗ​ទៀត​ដែល​រាជរដ្ឋាភិបាល​ប្រគល់ជូន​។


ប្រធាន

សេចក្តីប្រកាសព័ត៌មាន

wish PM 20191121

សេចក្តីជូនដំណឹង ស្តីពីការព្យាករអាកាសធាតុសម្រាប់ខែឧសភាព-មិថុនា ឆ្នាំ ២០២៤

wish PM 20191121

សេចក្តីជូនដំណឹង អំពី ឧបទ្ទវហេតុនៃការលេចធ្លាយសារធាតុគីមី ចូលក្នុង ស្ទឹងណាម ខាន់ ដៃទន្លេមេគង្គ ក្នុងប្រទេសឡាវ

 

ភ្ជាប់ទំនាក់ទំនងជាមួយយើង

Copyright © 2011 Tonle Sap Authority. All Rights Reserved. Address: 364, Monivong blvd., S/K. Phsar Daerm Thkov, Khan Chamkar Mon, Phnom Penh, CAMBODIA.
Phone/Fax: 855-23 72 74 54 / E-mail: info[@]tonlesap.gov.kh Web Site: www.tonlesap.gov.kh. Developed and Designed by IT Team